សូមស្វាគមន៍!
សិក្ខាសាលាផ្សព្វផ្សាយអំពីចលនាជីវិតរស់នៅដោយឯករាជ្យនៃជនពិការ
នៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ
២២ កក្កដា២០១១
អង្គការPPCIL បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរយៈមួយព្រឹក ស្តីពីចលនា ជីវិតរស់នៅដោយឯករាជ្យនៃជនពិការនៅសង្កាត់ពងទឹក ខណ្ឌដង្កោ ទី ក្រុងភ្នំពេញ ក្នុងគោលបំណងដើម្បីបញ្ជា្របបញ្ហាពិការភាពនិងចលនាជីវិត រស់នៅដោយឯករាជ្យនៃជនពិការ ទៅក្នុងសហគមន៏និងជាពិសេសបងប្អូន ជនពិការ ក្នុងន័យឈានទៅរកការកែប្រែទស្សនៈអវិជ្ជមានមកលើជនពិការ និងបង្កើនការយល់ដឹងអំពីគោលគំនិតពិការភាពនៅក្នុងសហគមន៏ដើម្បី សំដៅកសាងសង្គមមួយសំរាប់យើងទាំងអស់គ្នា។
ការបង្ហាញរបស់លោក សាម៉ីត ស្តីពីចលនាIL
ការចូលរួមរបស់មន្ត្រីសាលាសង្កាត់ពងទឹក
ការបង្ហាញរបស់កញ្ញាហ្ស៊ាគី និងកញ្ញាមុន្នីរត្ន័អំពីជំនួយការផ្ទាល់ខ្លួន
ការបង្ហាញរបស់កញ្ញាបុប្ផាស្តីពីគោលគំនិតពិការភាព
![]()
បុគ្គលិកភ្នំពេញCILទៅទទួលកញ្ញាហ្ស៊ាគី មកធ្វើការជាទីប្រឹក្សានៅ មជ្ឈមណ្ឌលភ្នំពេញCILរយៈពេល២ខែ ពីថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១១ |

កញ្ញា ហ្ស៊ាគីមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

កញ្ញា ហ្ស៊ាគីនិងក្រុមការងារបានទៅញាំអាហារពេលយប់នៅផ្សាពោចិនតុង

កញ្ញា ហ្ស៊ាគីកំពុងធ្វើការនៅការិយាល័យ (ខាងក្រោយគឺជា ម៉ាលីកា)
![]()

![]()
កម្មវិធីពិភាក្សាស្តីពីប្រភពនៃការរើសអើងមកលើជនពិការ |
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១១ អង្គការPPCIL បានរៀបចំកម្មវិធី ពិភាក្សាស្តីពីប្រភពនៃការរើសអើងមកលើជនពិការ, ផ្សព្វផ្សាយចលនា ជីវិតរស់នៅដោយឯករាជ្យនៃជនពិការ និងសេវាជំនួយការផ្ទាល់ខ្លួន ជួយជនពិការមានលក្ខណៈធ្ងន់ធ្ងរ។ កម្មវិធីក៏បានអញ្ជើញនិស្សិត, ប្រជាពលរដ្ឋ និងជនពិការចូលរួមផងដែរ។
កម្មវិធីបានធ្វើការចែកជា៣ក្រុម ដើម្បីពិភាក្សារកប្រភពនៃការរើសអើង ថា តើបង្កឡើងដោយជនពិការ ឬជនមិនពិការ?


អានបន្ត......
![]()
កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ស្តីអំពីចលនាពិការភាព រវាងអង្គការADRA ប្រទេសកូរ៉េ និងមជ្ឈមណ្ឌលPPCIL |
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១ ពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ មានកិតិ្តយស ស្វាគមន៍ និងបានធ្វើកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពី ចលនា ពិការភាពនៅការិយាល័យមជ្ឈមណ្ឌលPPCIL។ គោលបំណងនៃការប្រជុំពិភាក្សានេះ គឺផ្តោតជាសំខាន់ទៅលើការចែករំលែក នូវបទសោធន៍នៃការយល់ដឹង ស្តីពីគោលគំនិតពិការភាព រវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជា ។

![]()
សន្និសិទនៃអ្នកជំនាញសហគ្រាសសង្គមសំរាប់ជួយគាំទ្រមុខរបររបស់ជនពិការ ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ |
ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ លោក ម៉ី សាម៉ីត នាយកប្រតិបតិ្ត មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានអញ្ជើញទៅ ចូលរួមសន្និសិទនៃអ្នកជំនាញសហគ្រាសង្គមសំរាប់ជួយគាំទ្រមុខរបររបស់ ជនពិការដែលបានប្រព្រឹត្តនៅសណ្ឋាគារ Diana Garden Resort នៅ ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ សន្និសិទនេះធ្វើឡើងក្នុងគោលបំណង បង្កើន និងផ្សព្វផ្សាយការយល់ដឹងពីបទពិសោធន៍ល្អៗស្តីពីសហគ្រាសសង្គមសំរាប់ ជនពិការក្នុងចំណោមប្រទេសតំបន់ASEAN ។ ប្រទេសកម្ពុជា, ប្រទេសឡាវ, ប្រទេសភូមា, ប្រទេសវៀតណាម, មន្រ្តីរដ្ឋាភិបាលថៃ, សហគ្រិន និងអ្នកសារព័ត៌មានបានចូលរួមសន្និសិទនៃអ្នកជំនាញសហគ្រាសង្គមនេះ យ៉ាងច្រើនកុះករ។ អង្គសន្និសិទក៏បានអញ្ជើញវាគ្មិនមកពីប្រទេសជប៉ុន, ទីក្រុងហុងកុងនៃប្រទេសចិន, ប្រទេសម៉ាឡេស៊ី, តៃវ៉ាន់ និងប្រទេសថៃ ។
គោលដៅនៃសន្និសិទ៖
១. ចែករំលែកបទពិសោធន៍អន្តរជាតិទៅអ្នកចូលរួម ។
២. រិះរកគន្លឹះល្អៗដើម្បីបង្កើនសហគ្រាសសង្គម ។



![]()
ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០សាលាឃុំផ្សារដែកបានសាងសង់ផ្លូវជំរេលថ្មី |

ថវិកាដែលទ្រទ្រង់ និងទទួលបានពីការរៃអង្គាសប្រាក់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១០នោះ ត្រូវបានអជ្ញាធរឃុំផ្សារដែក និងមជ្ឈមណ្ឌលPPCIL ដោយមានការសហការពីមជ្ឈមណ្ឌលជាតិនៃជនពិការ NCDP, បានធ្វើការ សាងសង់ផ្លូវជំរេលដោយបំពាក់បង្កាន់ស្របតាមលក្ខណៈបច្ចេកទេសរួចរាល់ ដើម្បី ទុកជូនបងប្អូនជនពិការនៅក្នុងសហគមន៏ប្រើប្រាស់សំរាប់ទទួល សេវារដ្ឋបាលផ្សេងៗ។
គួរបញ្ជាក់ថា ផ្លូវជំរេលថ្មីនេះក៏មានការរួមចំណែកថវិកាបដិភាគពីសាលាឃុំ ផ្ទាល់ផងដែរ។
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញពិតជាមានសេចក្តី រីករាយឥតអ្វីព្រៀបបាន ដោយឃើញសមទ្ធិផលថ្មីដែលកើតឡើងដើម្បីបំរើ ជនពិការទូទៅក្នុងឃុំផ្សារដែកនេះ។ ជាពិសេសផ្លូវជំរេសនេះគឺបានកសាង ឡើងដោយទឹកដៃដ៏ពិសិទ្ធរបស់លោក វ៉េត ដែលពិការដៃម្ខាង។ យើង សង្កេតឃើញថា ក្រោយពីបានកសាងជំរេលនេះបានរួចរាល់ជាស្ថាពរហើយ នោះ មានបងប្អូនប្រជាជនភាគច្រើនដែលមកទទួលសេវារដ្ឋបាលផ្សេងៗ ពីសាលាឃុំ ពួកគាត់ចូលចិត្តដើរឡើងតាមផ្លូវជំរេលជាងឡើងតាមកាំជណ្តើរ ។ ដូច្នេះ បញ្ជាក់ឲ្យឃើញថា ផ្លូវជំរេលសំរាប់ជនពិការមិនមែនបំរើតែ ជនពិការនោះទេ គឺប្រជាជនទូទៅអាចប្រើប្រាស់បានយ៉ាងងាយស្រួល បំផុត។
ក្នុងពេលឆាប់ៗនេះ មជ្ឈមណ្ឌលPPCIនឹងធ្វើស្លាកសញ្ញាសំរាប់ផ្លូវជំរេល យ៉ាងឆាប់តាមដែលអាចធ្វើទៅបាន៕
![]()
កម្មវិធីរៃអង្គាសថវិកា និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិជនពិការ |
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១០ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃ ជនពិការភ្នំពេញ បានធ្វើកម្មវិធីចលនារៃអង្គាសថវិកា និងលើកកម្ពស់ការអំ ពីសិទ្ធិជនពិការនិងការចូលរួម នៅឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល។ សរុបអ្នកចូលរួមក្នុងកម្មវិធីនេះមានបងប្អូនជនពិការ, សិស្ស និស្សិត អ្នក ឆៃយ៉ាំ និងអាជ្ញាធរចំនួន២៥នាក់។ ក្នុងនោះជនពិការដែលប្រើប្រាស់រទេះ មានចំនួន៧នាក់។

គោលបំណងនៃកម្មវិធីនេះគឺធ្វើការផ្សព្វផ្សាយពីគោលគំនិតពិការភាពទៅក្នុង សង្គម និងរៃអង្គាសថវិកាដើម្បីកសាងផ្លូវជំរេលនៅសាលាឃុំផ្សារដែក ក្នុង ន័យផ្តល់ឧិកាសដល់ជនពិការបានទទួលសេវារដ្ឋបាលផ្សេងៗ និងបង្កើន ឧិកាសពេញលេញក្នុងចូលរួមគ្រប់សកម្មភាពអភិវឌ្ឍន៍សហគមន៏។ កម្មវិធី ចាប់ផ្តើមពីម៉ោង៩ព្រឹក ដោយក្រុមក្បួនដង្ហែរបានដើរកាត់ជំវិញផ្សារឧត្តុង្គ ហើយបានប្រើប្រាស់មេក្រូកាន់ដៃ ធ្វើកាពន្យល់ប្រជាពលរដ្ឋឲ្យមានការចូល រួមបរិច្ចាកធនធានថវិកាបន្តិចបន្តួច ដើម្បីទ្រទ្រង់ដល់សុខុមាលភាពសង្គម ជនពិការ។ កម្មវិធីបានបញ្ចប់នៅម៉ោង៣រសៀលថ្ងៃដដែល។
សរុបថវិកាដែលទទួលបានពីការជួយជ្រោមជ្រែងរបស់ប្រជាជនពលរដ្ឋ ក្នុង សហគមន៍និងភ្ញៀវទេសចរមានចំនួន ៧១៥៩០០ រៀល។ ក្រុមការងារយើង ខ្ញុំ សូមធ្វើការកោតសរសើរចំពោះទឹកចិត្តសប្បុរសធមរបស់ ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនក្នុងសហគមន៏ ក៏ដូចជាភ្ញៀវទេសចរ ទាំងអស់ដែលបានបរិច្ចាកធនធានថវិកា ដ៏មានតំលៃដើម្បីជួយដល់ ជនពិការក្នុងសហគមន៏ឃុំផ្សារដែកនេះ ហើយក៏ដូចជាកំពុងកសាងសង្គម មួយសំរាប់យើងទាំង អស់គ្នា៕


កំរងរូបភាពសកម្មភាព






|
ជប់លៀងលាគ្នា វគ្គបណ្តុះបណ្តាល
វគ្គបណ្ថុះបណ្តាលស្តីពី គោលគំនិត ពិការភាព និងពិគ្រោះយោបល់នៅសា លាឃុំផ្សាដែក ខេត្តកណ្តាល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១០។ គោលបំណង បង្កើនការយល់ដឹងអំពី សិទ្ធិជនពិការ និង បញ្ជ្រាបបញ្ហាពិការភាពក្នុងសង្គម និង ធ្វើការលើកទឹកចិត្តដល់ជនពិការ ក្នុងការរស់នៅដោយឯករាជ្យ។ វគ្គបណ្ថុះបណ្តាលគឺមានការសហការ យ៉ាងពេញទំហឹងពីអជ្ញាធរមុលដ្ឋាន៕ ________________________ សិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ ច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធ ជនពិការ និងបញ្ចូលជនពិការដោយ សារមីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងផែន ការសកម្មភាពជាតិ
របាយការណ៏ស្តីពីវគ្គបណ្តុះបណ្តាល ជំនួយការផ្ទាល់ខ្លួនជួយដល់ជនពិការ ធ្ងន់ធ្ងរ និងដង្ហែរក្បួនផ្សព្វផ្សាយ ថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១០ |
|
|---|---|
បុគ្គលិកមជ្ឈមណ្ឌលPPCIL បានចូលរួម ទិវារ៣ធ្នូ ជនពិការលើកទី១១ នៃប្រទេស កម្ពុជា និងលើកទី២៧នៃ ទិវារជនពិការ អន្តរជាតិ ឆ្នាំ២០០៩។ ក្រោមប្រធានបទ យើងរួមគ្នាអនុវត្តច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ
កម្មវិធីអាស៊ី TRY |







